វេលាម៉ោង ២ៈ៣០នាទីរសៀល ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានដឺកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែឧសភា ឆ្នាំ២០២៤ ។ លោកប្រធានមន្ទីរបានឲ្យការិយាល័យជំនាញទាំងអស់លើកអំពីបញ្ហាប្រឈមដែលអនុវត្ត កនុងខែមេសា ដើម្បីរកដំណោះស្រាយ និងជំរុញការអនុវត្តបន្តក្នុងខែឧសភា ។ ក្នុងនោះលោកប្រធានមន្ទីរក៏បានណែនាំដល់ការិយាល័យជំនាញ បន្តយកចិត្តទុកដាក់លើការងារបើកផ្តល់បៀវត្សប្រចាំខែរបស់អង្គភាពទាំងអស់របស់ខេត្តកែប ឲ្យបានទាន់ពេលវេលាតាមសារាចរណែនាំរបស់ក្រសួង ក៏ដូចការណែនាំរបស់រាជរដ្ឋាភិបាល ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ។ កិច្ចប្រជុំបានបញ្ចាប់នៅវេលាម៉ោង ៥ៈ២០នាទីល្ងាច។